Wednesday, October 16, 2013

អត្ថាធិប្បាយ



នេះជាពាក្យប្រដៅកូនចៅណាដែលប្រាថ្នាចង់បានសេចក្តីសុខកាយសប្បាយចិត្ត គ្រប់ទីកន្លែងដែលខ្លួនរស់​ នៅ ។

"សុខ"កើតពីយើងធ្វើ,មិនមែនកើតឡើងឯងៗ នោះទេ ។ យ៉ាងណាមិញបើយើងស្រឡាញ់ “សុខ”ហើយ​​ស្អប់ខ្ពើម“ទុក្ខ”តម្រាខាងលើនេះជាចម្លើយណែនាំផ្លូវទៅកាន់សុខយ៉ាងស័ក្តិសិទ្ធ មកដល់ខ្លួននិងគ្រួសារខ្លួន ។




 

ដើរឲ្យមានបី




ទោះបីទៅរស់នៅទីណាក៏ដោយ ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម ឲ្យជាប់ (កុំឲ្យដាច់) គឺ៖

  • ១.កុំកាប់សម្លាប់គេ

  • ២.កុំលួច

  • ៣.កុំសេពកាមគុណជាមួយ " កូន-ប្រពន្ធ ប្តី " របស់គេ ឬថា"កុំលួចកូន ប្រពន្ធឬប្តី " របស់គេ ។


ស្រដីឲ្យមានបួន

សីលធម៌៣​ ប្រការខាងលើមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវកាន់សីលធម៌ ៤ ប្រការទៀត សម្រាប់ "មាត់ " របស់យើង ទើបអាចទទួល “សុខ” ពេញលេញ បាន ។ សីលធម៌ទាំង ៤ នោះគឺ៖




 

  • ១-កុំនិយាយកុហក (ភូតភរបោកប្រាស)

  • ២-កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)

  • ៣-កុំនិយាយដើមគេ

  • ៤-កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)


នេះគឺជាច្បាប់ឬជាវិន័យដែលអាចនាំមកនូវសេចក្តីសុខកាយសប្បយចិត្ត ផុតក្តីបារម្ភគ្រប់យ៉ាងគ្រប់ទីកន្លែងដែលយើងស្នាក់អាស្រ័យ ។