Wednesday, October 16, 2013

ប្រទេសឥណ្ឌា​កាលមុនពុទ្ធសម័យហៅថាជម្ពូទ្វីប ។  ប្រទេសនេះចែកចេញជាច្រើនព្រះរាជាណាចក្រ ទាំងធំតូច ក្នុងនោះព្រះរាជាណាចក្រខ្លះគ្រប់គ្រងដោយព្រះមហាក្សត្រ ខ្លះទៀតគ្រប់គ្រងដោយក្រុមកុលសម្ព័ន្ធផ្សេងៗ ។  ក្នុងចំណោមព្រះរាជាណាចក្រ​ទាំងឡាយនោះ មានព្រះរាជាណាចក្រតូចមួយឈ្មោះថា កបិលវត្ថុ ដែលមានទីតាំងនៅត្រើយខាងជើងទន្លេ រាប្តិ ស្ថិតនៅជាប់នឹងជើង ភ្នំហេមពាន្ត។ ព្រះរាជា ដែលគ្រប់គ្រងនៅទីនោះមានព្រះនាមថា ព្រះបាទ សុទ្ធោទនៈ មានអគ្គមហេសីព្រះនាម មហាមាយា។

ក្រោយពីរាជាភិសេក  ជាច្រើនឆ្នាំក្រោយមកព្រះនាងទ្រង់មានគភ៌   លុះគម្រប់ទសមាសព្រះនាងប្រសូត

បានព្រះរាជបុត្រមួយអង្គ​មានព្រះនាម សិទ្ធត្ថ (អ្នកសម្រេចរាល់បំណងទាំងឡាយ)    សិទ្ធត្ថ មានព្រះជន្មាវស្សា

វឌ្ឍនាការសមល្មមនឹងមានគូស្រករព្រះបិតាបានចាត់ចែងរាជាភិសេកជាមួយនឹងបុត្រីរបស់ព្រះបាទ សុប្បពុទ្ធ មាននាមថា យសោធរា ។ គូស្វាមី​ភរិយា​វ័យ​ក្មេងទាំង​ពីរអង្គ   ទ្រង់នៅក្នុងប្រាសាទដ៏ប្រណិតមួយដែលបានរៀប

ចំលម្អសម្រាប់ក្សត្រទំាងទ្វេហារនិងមាន​បរិវារ​ប្រុសស្រីចាំ​​មើលការ​ខុស​ត្រូវសព្វបែប​​យ៉ាងដោយឥតខ្វះចន្លោះ។​   ទ្រង់មានព្រះរាជ​បុត្រមួយ​អង្គព្រះ​នាម​ «រាហុល» ក្នុងពេលនោះទ្រង់ស្ថិតក្នុង​ព្រះជន្ម​២៩វស្សាទ្រង់​បានចេញទៅ

សាងព្រះផ្នួស ហើយធ្វើទុក្ករកិរិយា(ធ្វើឬទ្រាំបានដោយលំបាក)អស់រយៈពេល៦វស្សា។  វស្សា​ទី៦​ជា​វស្សាចុង​​ក្រោយមានព្រឹត្តិការណ៍មួយដ៏អស្ចារ្យបានកើតមានឡើងមុនពេលថ្ងៃរះក្នុថ្ងៃ១៥កើតពេញបូណ៌មីខែ ពិសាខ សិទ្ធត្ថ   ​នៃ​សក្យត្រកូលទ្រង់​បាន​សម្រេចការត្រាស់ដឹងដ៏ប្រពៃជាព្រះសព្វញ្ញូពុទ្ធ   នៅក្នុងព្រះជន្ម៣៥ព្រះវស្សា

នៅក្រោមដើម​ពោធិព្រឹក្ស​១ដើម​ខាងលិចឆ្នេរស្ទឹង​នេរញ្ជរា​នាមណ្ឌលគយា ដែលសព្វថ្ងៃហៅ «ពុទ្ធគយា» ក្នុងរដ្ឋពិហារប្រទេសឥណ្ឌា។​ ក្នុងរយៈ​ពេល៤៥ព្រះវស្សាព្រះ​អង្គ​ទ្រង់បាន​បំពេញនូវពុទ្ធកិច្ច៥យ៉ាងជាប្រចំាគឺ៖

១-ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត

២-ពេលរសៀលទ្រង់សំដែងធម៌ប្រោសសត្វ

៣-ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃ

៤-ពេលអាធ្រាតទ្រង់ដោះស្រាយបញ្ហាទេវតា

៥-ពេលទៀបភ្លឺទ្រង់ប្រមើលមើលឧបនិស្ស័យរបស់សត្វ

ក្នុងរយៈពេល៤៥ព្រះវស្សា ទ្រង់បានប្រកាសផ្សព្វផ្សាយលទ្ធិរបស់ព្រះអង្គលុះតា្រតែពុទ្ធបរិស័ទទាំងបួនអាចផ្សាយពុទ្ធសាសនាជំនួសព្រះអង្គបាន។ លុះចូលព្រះជន្ម៨០វស្សា ទ្រង់យាងចូលបរិនិពា្វននៅថ្ងៃអង្គារពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ក្រោម​សាល​ព្រឹក្ស​ទាំង​គូនៅខាងលិចក្រុងកុសិនារា នៅរដ្ឋឧត្តរប្រទេស នាប្រទេសឥណ្ឌាបច្ចុប្បន្ន។